កាស៊ីណូ សុខ គីមម៉េង  នៅខេត្តកំពត ហាក់ជាទីពេញនិយមជនជាតិខ្មែរ និងពលរដ្ឋវៀតណាម ចូលលេងល្បែងស៊ីសង

ខេត្តកំពត៖ កាស៊ីណូ សុខ គីមម៉េង  នៅខេត្តកំពត ហាក់ជាទីពេញនិយមជនជាតិខ្មែរ និងពលរដ្ឋវៀតណាម ចូលលេងល្បែងស៊ីសងជាច្រើនប្រភេទ តែម្ចាស់ទីតាំងនៅតែអាចកំពុងបើកដំណើរការទទួលពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងបានយ៉ាងរលូនជារៀងរាល់ថ្ងៃ ។ ការិយាល័យ៖ 0762223227

 

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ពលរដ្ឋខ្មែរ និងពលរដ្ឋវៀតណាម បាននាំចូលទៅលេងមកទាល់នឹងពេលនេះ មិនទាន់មានឃើញអាជ្ញាធរ និងឬសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកកំពង់ត្រាច ខេត្តកំពត ចុះមកអនុវត្តតាម សេចក្តីសម្រេចលេខ ១១០ សសរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការកំណត់ទីតាំងនៃតំបន់ហាមឃាត់សម្រាប់ប្រតិបត្តិការកាស៊ីណូ បានចុះហេត្ថលេខានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងសេចក្តីសម្រេច៖ប្រការ១ ត្រូវបានកំណត់ទីតាំងជាក់ស្តែងនៃតំបន់ហាមឃាត់ សម្រាប់ប្រតិបត្តិការកាស៊ីណូនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឲ្យកាន់តែសម្បូរបែបផ្សេងលើ ផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ចសម្រាប់ការបម្រើវិស័យទេសចរណ៍ វិស័យកម្មន្តសាល ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងដើម្បីពង្រឹង លើកកម្ពស់ និងអភិរក្សវប្បធម៍ និងសាសនា ក៏ដូចជាធានាបានសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរ នៅក្នុងតំបន់គោលដៅទេសចរណ៍ដែលរួមមាន៖-ខេត្តកែប និងខេត្តកំពត លើកលែងតំបន់ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក។

 

ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ច នៅស្រុកកំពង់ត្រាច ហាក់កំពុងស្ពឹកស្រពន់ដៃជើង យឺតយ៉ាវក្នុងការអនុវត្តបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលថ្មី យោងតាមសេចក្តីសម្រេចលេខ ១១០ សសរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការកំណត់ទីតាំងនៃតំបន់ហាមឃាត់សម្រាប់ប្រតិបត្តិការកាស៊ីណូ។

សូមបញ្ចាក់ផងដែលថា៖ រាល់កាស៊ីណូទាំងអស់ ប្រជាជន(ភ្ញៀវ)ខ្មែរ មិនត្រូវបានអនុញ្ញាតឱ្យចូលលេងភ្នាល់ល្បែងស៊ីសងនៅក្នុងកាស៊ីណូនោះទេ តែជាក់ស្តែងនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សង្កេតឃើញសុទ្ធសឹងតែជារថយន្តខ្មែរជាច្រើនចតចូលទៅលេងក្នុងកាស៊ីណូ ។

ហេតុដូច្នេះហើយ មហាជនក៏សូមអំពាវនាវទៅដល់ថ្នាក់ដឹកនាំទាំងអស់ ជាពិសេស ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត សូមចាត់កម្លាំងចុះពិនិត្យកាស៊ីណូ សុខ គីមម៉េង មួយកន្លែងនេះដែលកំពុងបើក ឱ្យពលរដ្ឋខ្មែរ និងពលរដ្ឋវៀតណាម ចូលលេងភ្នាល់ល្បែងស៊ីសង បញ្ជល់មាន់ បៀរ អាប៉ោង និងយូគី យ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃបែបនេះតែម្ដង។

ទំនាក់ទំនងព័ត៌មាន៖ 0762223227 ឬ  https://t.me/KONGSOKHENG1199

You missed